ពត៌មាន​ទាន់​ហេតុការណ៍

Loading...

តំណម​ថ្ងៃ​ចូលឆ្នាំ​ចិនសំខាន់ៗ​ដែល​អ្នក​ត្រូវ​ដឹង ដើម្បីកុំឲ្យមានគ្រោះធំ


សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​ចូលឆ្នាំ​ចិន​​នឹង​មក​ដល់ ហើយ​អ្នក​​ក៏​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​រួចរាល់​ដែរ។ អ្នក​ត្រូវ​តែ​ដឹង​ថា តើ​អ្វី​ខ្លះ​អ្នក​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​។ តែ អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​ដឹង​សិន​ ថា​តើ​ចិន​ តែង​មាន​តំណម​អ្វី​ខ្លះ​ ​សម្រាប់​ថ្ងៃ​ចូល​ឆ្នាំ​?

១) កុំ​លេប​ថ្នាំ​៖ គេ​ជឿ​ថា​ អ្នក​អាច​នឹង​មាន​ជំងឺ​រហូត​ពេញ​មួយ​ឆ្នាំ បើ​អ្នក​លេប​ថ្នាំ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​នោះ។

២) កុំ​យក​សំរាម​ទៅ​ចោល​ក្រៅ​ផ្ទះ​ឲ្យ​សោះ​៖ វា​ប្រៀប​បាន​ នឹង​ច្រក​ ទ្រព្យ​​ឬ​ លាភ​ចេញ​ពី​ផ្ទះ ហើយ​យក​ទៅ​បោះ​ចោល​​ដែរ។

៣) កុំ​ពិសា​បបរ​នៅ​ពេល​ព្រឹក​៖ ពិសា​​បបរ​ ភាគ​ច្រើន​គេ​សន្មត​ថា​អ្នក​ជា​អ្នក​ក្រ ហើយ​គេ​មិន​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ក្រ​ នៅ​ថ្ងៃ​ឆ្នាំ​ថ្មី​ទេ។

៤) កុំ​បោក​ខោអាវ​ឬ​កក់​សោះ​៖ គេ​មិន​បោក​ខោអាវ​នៅ​ថ្ងៃ​ទី​១​និង​ទី​២​ ទេ ព្រោះ​វា​ជា​ថ្ងៃ​ បុណ្យ​ព្រះ​គង្គា។ រី​ឯ​សក់​វិញ ពាក្យ​ចិន​វា​ស្រដៀង​នឹង​ពាក្យ​ ទ្រព្យ ដូច​នេះ​គេ​មិន​កក់​សក់​ឡើយ ដើម្បី​កុំ​ឲ្យ​អស់​ទ្រព្យ​។

៥) កុំ​ឲ្យ​ក្មេង​យំ​៖ បើ​ក្មេង​យំ ពេញ​ផ្ទះ សំណាង​នឹង​មិន​ទៅ​រក​អ្នក​ទេ។

៦) កុំ​ឲ្យ​មាន​របស់​បែកបាក់​​៖ គេ​តែង​តែ​ថែ​រក្សា​របស់របរ​មិន​ឲ្យ​បាក់​បែក​នៅ​ថ្ងៃ​នោះ។ ​

៧) កុំ​ទៅ​ពេទ្យ​៖ បើ​ទៅ​ពេទ្យ​ វា​ប្រៀប​បាន​ ទៅ​នឹង​នាំ​យក​ជំងឺ​មក​ដាក់​ខ្លួន​ដែរ។

៨) កុំ​ឲ្យ​គេ​ខ្ចី​លុយ​ ហើយ​បើ​ជំពាក់​ត្រូវ​សង​គេ​ឲ្យ​អស់​៖ បើ​អ្នក​ជំពាក់​លុយ​គេ ត្រូវ​សង​ឲ្យ​អស់ ហើយ​ក៏​កុំ​ឲ្យ​គេ​ខ្ចី​លុយ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ដែរ ព្រោះ​វា​មិន​នាំ​រឿង​ល្អ​ដល់​អ្នក​ឡើយ។ ​

៩) កុំ​ពាក់​អាវ​ស​ឬ​ខ្មៅ​៖ ពណ៌​ទាំង​នេះ​គឺ​ជា​ពណ៌​​សំណាង​អាក្រក់ ភាគ​ច្រើន​គេ​ពាក់​សម្រាប់​បុណ្យ​សព​ទេ៕


ប្រភព៖ Chinihiglight.com