ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អ្នកមាន! ឧកញ៉ា ឌួង​ ឆាយ ​ថ្ងៃ​ការ​ប្អូនស្រី​ចង​ដៃ​​​Bentley​មួយ​គ្រឿង​​​ខ្ទង់​១០​ម៉ឺន​ដុល្លារ (មានវីដេអូ)

រាជធានីភ្នំពេញ៖ អាច​ថា​ជា​ទឹក​ចិត្ត​របស់​បង​ប្រុស ចំពោះ​ប្អូន​ស្រី បូក​ផ្សំ​និង​ការ​មានបាន​របស់​ខ្លួន ​លោក​ឧកញ៉ា ឌួង​ ឆាយ បាន​ត្រៀម​កាដូ​ជា​​រថយន្ត​​មួយ​គ្រឿង​ម៉ាក ​​​Bentley ស៊េរីខ្ពស់ ដែល​មាន​តម្លៃ​ខ្ទង់​១០​ម៉ឺន​ដុល្លារ ដើម្បី​ចងដៃ​ក្នុង​ពិធី​រៀប​មង្គល​ការ​ ប្អូនស្រី​របស់​លោក។​ ​ក្នុង​វីដេអូ​ឡាយ​ផ្ទាល់​របស់​លោក ឧកញ៉ា ឌូង​ ឆាយ បាន​និយាយ​ថា​នេះ​គឺ​ជា​កាដូ សម្រាប់​ប្អូនស្រី​តែ​ម្នាក់​គត់​របស់​លោក​។
ដោយ​ឡែក​សម្រាប់​ថ្ងៃ​ហែ​ជំនួន​សម្រាប់​ព្រឹក​ថ្ងៃ​ស្អែក​វិញ មាន​រថយន្ត​រាប់​សិប គ្រឿង​ ហើយ​លោក​បញ្ជាក់​ថា រថយន្ត​ទាំង​នេះ​ជា​កម្មសិទ្ធ​ផ្ទាល់ របស់​គ្រួសារ​លោក។​ ក្នុង​វីដេអូឡាយ​ផ្ទាល់​នោះ​មានការ​បញ្ជេញ​មតិ​ អបអរ​សាទរ​ និង​កោតសរសើរ​ដល់ ទឹកចិត្ត​របស់​លោក​ចំពោះ​ប្អូនស្រី។ ជា​មួយ​​គ្នា​នោះ​ ដោយ​ឃើញ​ឡាន​ច្រើន​ពេក​ ក៏​មាន​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា​ “ឡាន​របស់​លោក​ឧកញ៉ា​មាន​ច្រើន​ដូច​មាន់​ក្នុង​ផ្ទះ​របស់ខ្ញុំ​“​៕