ពត៌មាន​ទាន់​ហេតុការណ៍

Loading...

កុំព្យូទ័រ Asus Chromebook Flip បង្ហាញខ្លួន ៖ អេក្រង់ថាច់ អាចបត់បាន ៣៦០អង្សា


ថ្ងៃនេះ (៤មករា) ក្រុមហ៊ុន Asus បានឧទ្ទេសនាមជាផ្លូវការនូវកុំព្យូទ័រលេបថបថ្មីបំផុតរបស់ខ្លួនដែលមានឈ្មោះថា Chromebook Flip នេះបើតាមទំព័រ gizchina។តាមពិត មុននេះប៉ុន្មានថ្ងៃ ក្រុមហ៊ុនលក់រាយ Best Buy បានលក់ផលិតផលនេះ ជាមួយនឹងតម្លៃ 


៤៩៩ដុល្លារអាមេរិក។
អំពីគ្រឿងម៉ាស៊ីន Asus បំពាក់ឱ្យ Chromebook Flip នូវអេក្រង់ថាច់ 12.5 inch full HD អាចបត់បាន ៣៦០អង្សា, ប្រូសេសឺរ Intel Core M3, RAM 4 GB, អង្គចងចាំក្នុង 128 GB, រន្ធ microSD រួមនឹងរន្ធ USB Type-C ចំនួនពីរ។


Asus បានឱ្យដឹងថា កុំព្យូទ័រថ្មីបំផុតរបស់ខ្លួន មានថ្មដែលប្រើបាន ១០ម៉ោង ក្រោយការបញ្ចូលថាមពលម្ដង។ តម្លៃរបស់ Chromebook Flip គឺ ៥០០ដុល្លារអាមេរិក៕

ប្រភព ៖ gizchina