ពត៌មាន​ទាន់​ហេតុការណ៍

Loading...

អាចារ្យ អេ ស្ញើចសរសើរលោក Alexora John ដែលនិយាយចំៗ ហើយដៀលលោក ព្រាប សុវត្ថិ ថា ស្រែៗខ្លាំង ហើយបើអត់ទៅធ្វើមុខទៀតនោះ …. (មានវីដេអូ)



ថ្មីៗនេះមានការរិះគន់ជាច្រើនពីសំណាក់បងប្អូននៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយសារតែកញ្ញា CK បញ្ចេញអាកប្បកិរិយា មិនសមរម្យនៅក្នុងកម្មវិធីផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លើសពីនោះទៀតរហូតដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យបញ្ឈប់ការជួលម៉ោង ABC 3 Spring នៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៣ ។
កាលពីប៉ុន្មានម៉ោងនេះ លោកគ្រូអាចារ្យ អេ​ បានធ្វើការផ្សាយផ្ទាល់ពីស្ថានីយ៍វិទ្យុABC ១០៧.៥ FM ដើម្បីធ្វើការបកស្រាយអំពីករណីកញ្ញា CK និងកម្មវិធី ABC 3 Spring ។ ក្នុងការផ្សាយផ្ទាល់នេះ លោកគ្រូអាចារ្យ អេ​ ក៏បានស្ញើចសរសើរទៅកាន់ Alexora John ដែលបានបញ្ចេញមតិដូចនេះ “ត្រូវចាំថា បើធ្វើល្អ ត្រូវធ្វើរហូតដល់ស្លាប់តែ ម្តងទៅ ហើយកុំអោយគេចាប់កំហុស រឺ ធ្វើអ្នកជាអ្នកអី!ព្រោះថា បើទោះបីជាអ្នកអ្វើល្អយ៉ាងណាក៏ដោយ បើមានកំហុសតែម្តង គឺអ្នកជាមនុស្សអាក្រក់ និងត្រូវគេជាន់ពន្លិចជាមិនខាន!
នេះហើយសម័យfacebook សម័យរិះគន់ ព្រោះគ្រប់គ្នាជារាជអាជ្ញា និងតុលាការ កាត់ទោសដោយពាក្យសំដី comment and share ហៃអើតាមគ្នា!ABC ចង់ប្រាប់ថា ទង្វើដ៏ល្អរបស់អ្នក (ជួយក្មេងអនាថា អ្នកញៀនថ្នាំ ជនរងគ្រោះដោយសាការចាប់រំលោភ ស្រ្តីរកផ្លូវភេទ …) ទាំងនេះនៅតែនៅក្នុងការចងចាំ របស់មនុស្សគ្រប់គ្នាដែរបានជួប និងទទួលការស្រលាញ់អំពីអ្នក ព្រមទាំងខ្ញុំម្នាក់ដែរ ដែលស្ញើចសរសើរនូវទង្វើដែរអ្នកបានធ្វើ ទាំងតែអ្នកហៃអើ ទាំងនោះគ្មានធ្វើអ្វីសោះក្នុងពេលនោះ 😭😭😭
តែអ្វីដែលប្លែកនោះ លោកគ្រូអាចារ្យ អេ​ ក៏បានរិះគន់ទៅលើ លោក ព្រាប សុវត្ថិ ផងដែរ ក្នុងការផ្សាយផ្ទាល់កាលពីប៉ុន្មានម៉ោងនេះ ហើយបាននិយាយទៅលោក ព្រាប សុវត្ថិ ថា “ស្រែៗ ហើយបើអត់ទៅធ្វើមុខទៀតនោះ ស្រែលើសនឹងទៀត“។