ពត៌មាន​ទាន់​ហេតុការណ៍

Loading...

លោកតា​អាយុ​80​ឆ្នាំ​រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​12​ឆ្នាំ (មានវីដេអូ)



ចាត់ទុកជា​រឿង​ចម្លែក​កម្រ​កើតឡើង ដែល​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​លោកតា​អាយុ​៨០​ឆ្នាំ រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តំបន់​អាស៊ី​កណ្តាល ខណៈ​ក្មេង​ស្រី​បង្ហាញ​ឥរិយាបថ​បញ្ជាក់​ពី​ការ​មិន​ពេញចិត្ត ។
វី​ដេ​អូ​ឃ្លី​ប​ត្រូវ​គេ​ប​ង្ហាះ​បន្ត​គ្នា​ពី​រឿង​រៀប​ការ​រវាង​បុរស​ចំណាស់ និង​ក្មេង​ស្រី​នោះ​តាម​វេ​ប​សាយ «Vidmax.com» កាលពី​ថ្ងៃ​ទី​១៣ មក​រា ២០១៧ ។ វី​ដេ​អូ​បង្ហាញ​ថា កូន​កំលោះ​ជា​ជន​មូ​ស្ល៊ីម អាយុ​៨០​ឆ្នាំ រៀប​ការ​ជាមួយ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ ។ ពិធី​រៀប​ការ​មិន​សម​ទំនង​នេះ​កើតឡើង​នៅ​អាស៊ី​កណ្តាល​ដែល​គេ​តែងតែ​ប្រទះ​ឃើញ​ជា​ញឹកញាប់។
កូនកំលោះ​វ័យ​ចំណាស់​បាន​បង្ហាញ​ភាព​រីករាយ​ក្នុង​ចំណោម​មហាជន​ដែល​ចូលរួម និង​បាន​ថើប​ថ្ពាល់​កូនក្រមុំ ចំណែក​កូនក្រមុំ​ស្ថិត​នៅ​លើ​គ្រែ​ហាក់ដូចជា​មាន​ឥរិយាបថ​គ្មាន​សេចក្តីសុខ​ចំពោះ​ការ​រៀប​ការ​ជាមួយ​បុរស​ចំណាស់​នោះ​ទេ​។
ទំនៀមទម្លាប់​នៃ​ការ​រៀប​ការ​របស់​បុរស​ចំណាស់​ជាមួយ​ក្មេង​ស្រី​រមែង​កើត​ឡើងជា​ញឹក ញាប់​នៅ​តំបន់​អា​រ៉ាប់ ៕ប្រភព៖kohsantepheapdaily