ពត៌មាន​ទាន់​ហេតុការណ៍

Loading...

បានទៅលេងសៀមរាប កុំភ្លេចទៅលេង សារៈមន្ទីរ3D សប្បាយថតរូបកប់



ខេត្តសៀមរាប ត្រូវបានគេស្គាល់ថាជាខេត្តទេសចរណ៍មួយដែលសម្បូរទៅដោយប្រាសាទបុរាណ និងរមណីយដ្ឋានធម្មជាតិដ៍អស្ចារ្យជាច្រើន។ តែក្រៅពីនេះហើយ ខេត្តមួយនេះក៍មានកន្លែងកម្សាន្តបែបទំនើបៗផងដែរ។ ArtBox គឺជាសារៈមន្ទីរ3D ដែលមានផ្ទាំងរូបភាព3Dជាច្រើន សម្រាប់ឲ្យអ្នកចូលទស្សនាថតរូបលេងឡើងហត់តែម្តង។ លក្ខណៈពិសេសនៃផ្ទាំងរូបភាពទាំងនោះ គឺវាផុសប្រៀបដូចជាបានចូលទៅកម្សាន្តក្នុងទេសភាពប្រឌិតទាំងអស់នោះពិតៗចឹង។ សារៈមន្ទីរArtbox មានទីតាំងនៅឃុំស្វាយដង្គុំ១ ស្រុកសៀមរាប ខេត្តសៀមរាប  បើកបម្រើជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង១០ព្រឹក រហូតដល់៩យប់។ ចង់ដឹងថាវាអស្ចារ្យប៉ុណ្ណា ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖