ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ការពិតនៃការបង្ហាញបទចុងក្រោយរបស់ក្រុម 2NE1 “GOOD BYE”ឫ “លាហើយ”


ក្រោយពីប្រកាសថាក្រុម 2NE1 បានរំលាយក្រុមជាផ្លូវការនោះ ផលិតកម្មYG បានប្រកាសថានឹងឲពួកគេចេញបទ ចម្រៀងចុងក្រោយមួយជាមួយគ្នាគឺបទមានចំណងជើងថា “GOOG BYE” មានន័យថា “លាហើយ” ហើយវានឹង ត្រូវបានចេញផ្សាយនៅថ្ងៃទី 21 ខែមករា ៕
ក្នុងបទចម្រៀងនេះដែរ Star News បានបង្ហើបឱ្យដឹងថាបទចម្រៀងរបស់ក្រុម2NE1មួយនេះត្រូវបានសរសេរ ដោយ CL និងមានការច្រៀងតែ 3នាក់ ប៉ុណ្ណោះគឺ CL,Sandara និង Park Boom។តារាចម្រៀងកញ្ញ CLបានត្រូវគេលើកកម្ពស់ជាសិល្បករទោល មួយនៅសហរដ្ឋអាមេរិចនឹងបានបង្កើតបទចម្រៀងផ្ទាល់ខ្លួនរបស់នាង។ ផលិតកម្មYGបានសម្រេចចិត្តដើម្បីផ្លាស់ប្តូរផែនការនិងបានបញ្ចេញជាបទចម្រៀងចុងក្រោយរបស់ក្រុម2NE1 ដែលជាការចងចាំដល់អ្នកគាំទ្ររបស់ពួកគេ។ ក្នុងនោះដែរYGបានសម្រេចចិត្តទាក់ទងSandaraនិងPark Bom ដោយផ្ទាល់ដើម្បីបង្កើតបទនិងថតវីដេអូចម្រៀងរបស់ពួកគេទាំងពីរឯអតីតសមាជិកកញ្ញ Minzy មិនបាន ចូលរួមទេ។ បទ”លាហើយ”គឺត្រូវបានរៀបរាប់ធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេមានការស្រឡាញ់និងពោរពេញទៅ ដោយភាពនឹករលឹក។